Saturday, March 31, 2018

ប្រវត្តិ​សង្ខេប​របស់​វិទ្យាល័យ​ហ៊ុន​សែន​ខ្ចៅ



វិទ្យាល័យ ហ៊ុន សែន ខ្ចៅ កាល​ដើម​ឡើយ​ជា​សាលា​ឧប​សម្ព័ន្ធ​សាលា​កម្រិត សិក្សា​ទី​២ ពាមជីកង ។
សាលា​នេះ​មាន​កំណើត​ចាប់​ពី​តាំង​ពី​ឆ្នាំ​ ១៩៨០-១៩៨១ កាល​នោះ​ពុំ​ទាន់​មាន​អគារ​សិក្សា​នៅ​ឡើយ​ទេ​ គឺ​ដាក់​ជា​បណ្ដោះអាសន្ន​នៅ​សាលា​កម្រិត​សិក្សា​ទី​១​ ថ្លុក​ជ្រៅ​ ដោយ​មាន​សិស្ស​ចំនួន​សរុប ៣០ នាក់ ក្នុង​នោះ​ស្រី ០៩ នាក់ ។ បុគ្គលិក​សិក្សា​ចំនួន ៣ នាក់ ស្រី ០ នាក់ ។
នៅ​ឆ្នាំ​សិក្សា ១៩៨០-១៩៨១ ក្នុង​ស្រុក​កងមាស​មាន​សាលា​កម្រិត​សិក្សា​ទី​២ ចំនួន​៣ កន្លែង​សាលា​កម្រិត​សិក្សា​ទី​២ ស្ដៅ​សាលា​កម្រិត​សិក្សា​ខ្ចៅ និង​សាលា​កម្រិត​សិក្សា​ពាមជីកង ។
លុះ​ដល់​ឆ្នាំ​សិក្សា ១៩៨១-១៩៨២ សាលា​ត្រូវ​បាន​ដក​ខ្លួន​មក​បោះ​ទីតាំង​នៅ​កន្លែង​សព្វ​ថ្ងៃ ដែល​មាន​ទំហំ​ត្រឹមតែ​ ១០១៥ ម៉ែត្រការ៉េ​ក្រោយ​មក​ដោយ​មាន​ការ​ទំនាក់ទំនង​រវាង​រដ្ឋ​អំណាច​ក្នុង​ឃុំ​ខ្ចៅ ឃុំ​សូរគង ឃុំ​រាយប៉ាយ ឃុំ​រកាអារ យើង​មាន​ទីធ្លា​ទូលាយ​ប្រមាណ ២៤៣.៣៦ ម៉ែត្រការ៉េ ។
ទីតាំង​សាលា​គឺ​ ស្ថិត​នៅ​ដីស្រែ​ក្រហេង​ក្រហូង ដី​ទំនាប​ដក់​ទឹក​គ្មាន​ដើមឈើ។ លុះ​ដល់​ឆ្នាំ​សិក្សា ១៩៨៦- ១៩៨៧ សាលា​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​សាលា​មធ្យម​សិក្សា​កម្រិត​១ ខ្ចៅ (ថ្នាក់ទី៦..) សិស្ស​សរុប​ចំនួន ១០២១ នាក់ ក្នុង​នោះ​ស្រី​ចំនួន ៤០២ នាក់ ចែកចេញជា ២៣ ថ្នាក់។ មាន​បុគ្គលិក​សិក្សា​សរុប ២៩ នាក់ ស្រី ៤ នាក់ បុគ្គលិក​ការិយាល័យ ៨ នាក់ ស្រី ០ នាក់ បុគ្គលិក​បង្រៀន ២១ នាក់ ស្រី ៤ នាក់ ។
នៅ​ឆ្នាំ​សិក្សា ១៩៩៦-១៩៩៧ សាលា​បាន​ប្រែ​ឈ្មោះ​ពី​សាលា​មធ្យម​សិក្សា​កម្រិត​១ ខ្ចៅ ទៅ​ជា​អនុវិទ្យាល័យ ហ៊ុន ​សែន ខ្ចៅ (មធ្យម​សិក្សា​បឋមភូមិ មាន​ថ្នាក់​ទី ៧..) សិស្ស​សរុប​មាន ៨៣៤ នាក់ ស្រី ៣១០ នាក់ ចែកចេញជា ១៨ បន្ទប់ បុគ្គលិក​សិក្សា​មាន​ ៧៨ នាក់ ស្រី ២១ នាក់ ក្នុង​នោះ​បុគ្គលិក​ការិយាល័យ ៨ នាក់ ស្រី ០ នាក់ បុគ្គលិក​បង្រៀន ៧០ នាក់ ស្រី ២១ នាក់ ។
លុះ​ដល់​ឆ្នាំ​សិក្សា ២០០៨-២០០៩ អនុវិទ្យាល័យ ហ៊ុន សែន ខ្ចៅ បាន​ក្លាយ​ជា​វិទ្យាល័យ ហ៊ុន សែន ខ្ចៅ តាម​ប្រកាស​លេខ ២៨៨ អ​យ​ក​ប្រ​ក ស្ដី​ពី​ការ​ពង្រីក​អនុវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ទៅជា វិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្ថិត​នៅ​ក្នុង​ភូមិ ថ្លុក ជ្រៅ ឃុំ ខ្ចៅ ស្រុក កងមាស ខេត្ត កំពង់ចាម ចុះ​ថ្ងៃ​ទី ១១ ខែ កុម្ភៈ: ឆ្នាំ ២០០៩ ។
នៅ​ក្នុង​ឆ្នាំ ២០១៧-២០១៨ នេះ វិទ្យាល័យ​ថ្មី​ដែល​កើត​នៅ​លើ​ទឹក​ដី​ចាស់​នេះ​មាន​សិស្ស​សរុប​ចំនួន ១២៣១ នាក់​ស្រី ៦៧៧ នាក់ ចែក​ជា ២៨ បន្ទប់ ក្នុង​មធ្យម​សិក្សា​បឋម​ភូមិ​មាន​ថ្នាក់​ទី​៧..៩ មាន ១២ ថ្នាក់​ចំនួន​សិស្ស​សរុប ៥៧៦នាក់ ស្រី ៣២០ នាក់ ផ្នែក​មធ្យម​សិក្សា​មាន​ថ្នាក់​ទី ១០.១១.១២ មាន ១៦ ថ្នាក់ ចំនួន​សិស្ស​សរុប ៦៥៥ នាក់ ស្រី ៣៥៧ នាក់ បុគ្គលិក​ចំនួន ៥៤ នាក់ ស្រី ២៦ នាក់ ក្នុង​នោះ​គ្រូ​កម្រិតឧត្តម​ចំនួន ១៤ នាក់ ស្រី៥ នាក់ គ្រូ​បឋម​ចំនួន ៦នាក់ ស្រី នាក់ ។ បុគ្គលិក​ទីចាត់ការ​ចំនួន ១០ នាក់ ស្រី ៤ នាក់ ។
អគារ​សិក្សា​ពេល​បង្កើត​នៅ​វិទ្យាល័យ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ផ្ដល់​នូវ​អគារ​កាត់ដេរ ១ខ្នង ស្មើ ៥ បន្ទប់ អគារ ២ ជាន់ ស្មើ១២ បន្ទប់ អគារ​ទីចាត់ការ ១ ខ្នង​ស្មើ ៣ បន្ទប់ ។
សព្វ​ថ្ងៃនេះ (២០១៧-២០១៨) វិទ្យាល័យ​មាន​អគារ​សិក្សា​ទាំង​អស់ ៨ អគារ ៖
-អគារ ១ ខ្នង ៦ បន្ទប់ ឥដ្ឋ​ប្រក់​ក្បឿង អំណោយ ស..ស ឆ្នាំ ១៩៩៦
-អគារ ២ ខ្នង ៨ បន្ទប់ ឥដ្ឋ​ប្រក់​ក្បឿង អំណោយ​មូលនិធិ​សង្គម ឆ្នាំ ១៩៩៧
-អគារ ១ ខ្នង ២ បន្ទប់ ឥដ្ឋ​ប្រក់​ក្បឿង អំណោយ​សប្បុរសជន
-អគារ ១ ខ្នង ៥ បន្ទប់ ឥដ្ឋ​ប្រក់​ស័ង្កសី អំណោយ ស..ស ឆ្នាំ ២០០៣
-អគារ ១ ខ្នង ៥ បន្ទប់ ឥដ្ឋ​ប្រក់​ក្បឿង អំណោយ ស..ស ឆ្នាំ ២០០៨
-អគារ​ទីចាត់ការ ១ ខ្នង ៥ បន្ទប់ ឥដ្ឋ​ប្រក់​ក្បឿង អំណោយ ស..ស ឆ្នាំ ២០០៨
-អគារ ២ ជាន់ ១២ បន្ទប់ ឥដ្ឋ​ប្រក់​ក្បឿង អំណោយ ស..ស ឆ្នាំ ២០០៨
ចំនួន​ថ្នាក់​រៀន ២៨ ថ្នាក់ ចំនួន​បន្ទប់​រៀន ៣០ បន្ទប់ ។

No comments:

Post a Comment